ភ្នំពេញៈ ឃើញនាងពោះធំ សុំជួយបណ្តើរម៉ូតូឡើងចំណោត ជិះគេចខ្លួនត្រូវប្តីនារីរងគ្រោះតាមទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំណុចចំណោតមាត់ទន្លេ ក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ កើ ណាវី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខបរនេសាទត្រី ស្នាក់នៅលើទូកក្រុម៩ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះ រឿន ស្រីនី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានផ្ទៃពោះ៨ខែផងដែរ។
តាមប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់ជាប្តីកំពុងនៅលើទូក ប្រពន្ធរបស់គាត់ បានជិះម៉ូតូឡើងចំណោតមាត់ទន្លេ ខណៈនោះជនសង្ស័យបានសុំជួយបណ្តើរ ស្រាប់តែបណ្តើរម៉ូតូបានបន្តិច ក៏ជិះគេចខ្លួនភ្លាមៗនោះ គាត់បានឡើងពីទូកហៅគ្នា ជួយដេញរហូតដល់ចំណុចបុរីសុភមង្គល ទើបចាប់ជនសង្ស័យបាន ប្រគល់ជូនសមត្ថកិច្ច ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ជ្រោយចង្វារដើម្បីសាកសួរបន្ថែមនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់