ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ៧នាក់ រួមទាំងលក់សារធាតុញៀនម្នាក់

កំពង់ឆ្នាំង: ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជចង្វារ សហការជាមួយកម្លាំង ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុច ស្ទឹងខ្សាច់ ភូមិតាំងត្រពាំង ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ (ប្រុស) ក្នុងនោះអ្នកលក់ ០១នាក់ ប្រើប្រាស់ ០៦នាក់ ដកហូតបាន ម៉ូតូ ០៥គ្រឿង ទូរស័ព្ទ ០១គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួន ។

ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិល័យជំនាញខេត្ត ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់