ព័ត៌មានជាតិ

ខ្លាំងមែន! ហ៊ានចូលលួចម៉ូតូនៅក្នុងសាលា ចុងក្រោយខ្នោះ!..

កំពង់ស្ពឺ: នៅថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១និង៥៥នាទីរសៀល នគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម(លួចយកម៉ូតូ) ម៉ាក Honda C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1D-8302។

ជនរងគ្រោះឈ្មោះ សេរី សុខា ភេទស្រី អាយុ១៧ឆ្នាំ សិស្សវិទ្យាល័យហ៊ុន សែនភ្នំស្រួច ទីលំនៅភូមិក្រាំង ឃុំគីរីវន្ត ស្រុកភ្នំស្រួច។
ឈ្មោះស៊ឹម ពុទ្ធា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច។ បានធ្វើសកម្មភាពលួចម៉ូតូ មិនបានសម្រេច ត្រូវបានជនរងគ្រោះ ទាន់ហើយស្រែកឲ្យគេជួយ ស្ថិតនៅក្នុងបរិវេណវត្តត្រពាំងក្រឡឹង ភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ពេលដែលជនរងគ្រោះចូលបន្ទប់ទឹក ទុកម៉ូតូនៅខាងមុខ។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជា បានធ្វើសកម្មភាពលួចយក ម៉ូតូមែន តែដោយសារមានគេឃើញហើយស្រែកទើប ខ្លួនរត់តែម្ដង។ វត្ថុតាង ម៉ូតូសមត្ថកិច្ចបានសម្រេចប្រគល់ជូនជនរងគ្រោះ ចំណែកជនសង្ស័យ ជំនាញបានកសាងសំណុំរឿង បញ្ជូនទៅការិ.ជំនាញខេត្ត ចាត់ការតាមនីតិវិធី៕

មតិយោបល់