ភ្នំពេញ: នៅថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង០៥ និង០០នាទី ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចសម្ភារៈសំណង់ នៅចំណុចក្នុងឃ្លាំងដាក់សម្ភារៈសំណង់ហ៊ួតជា ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ឡាយ ឡែន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានលួចសម្ភារៈសំណង់ របស់ជនរងគ្រោះឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកឃ្លាំងសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់៖ គ្មាន ។
សម្ភារៈបន្សល់ទុក៖ ម៉ូតូ០១គ្រឿងសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខ កំពង់ចាម 1F-4936 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់