ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្វារឈើ​ និងកំណាត់ដែក

ភ្នំពេញ: នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧និង១៥នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច (លួចទ្វារឈើមួយនិងកំណាត់ដែកប្រហោងមួយចំនួន) ប្រព្រឹត្តនៅចំណុចផ្ទះលេខ០៨ ផ្លូវលេខ៥៦៦ ក្រុមទី៩៨ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់