ព័ត៌មានជាតិ

ចង់ស៊ី​ហ្ស៊ី​ន​គេ យក​លេស​បណ្តេញ​ខ្មោច​បិសាច​

​បុរស​ម្នាក់​មក​ពី​ខេត្ត Guangdong ប្រទេស​ចិន​បាន​បញ្ចុះបញ្ចូល​ស្ត្រី​ម្នាក់​ឲ្យ​ជឿថា ការប្រើប្រាស់​ប្រដាប់​ភេទ​របស់ខ្លួន អាច​បណ្តេញ​វិញ្ញាណ​អាក្រក់​ឲ្យចេញ​ពី​ខ្លួន​បាន​។​
​ការជួយ​មនុស្ស​ឲ្យ​រួចផុត​ពី​សេចក្តី​អាក្រក់ គឺជា​រឿង​ដ៏​ប្រសើរ ប៉ុន្តែ​ទាញ​ផលប្រយាជន៍​ពី​ជំនឿ​សាសនា​វិញ​ជា​រឿង​មួយ​ដ៏​អាក្រក់​បំផុត​។ ប៉ូលិស​នៅ​ក្នុង​ខេត្ត Guangdong ប្រទេស​ចិន បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​មានឈ្មោះ​ថា Huang Jianjun ពី​បទ​បញ្ចុះបញ្ចូល​ស្ត្រី​ដើម្បីឲ្យ ប្រើ​ប្រដាប់ភេទ​ខ្លួនឯង សម្រាប់​ការបណ្តេញ​វិញ្ញាណ​អាក្រក់​ចេញពី​ខ្លួន​នាង​។​
ghost
រូបតំណាង​

​បើ​យោង​ទៅតាម​ជនរងគ្រោះ​នោះ​និយាយថា នាង​ពិត​មាន​ជំនឿ​លើ​រឿង​ខ្មោច​បិសាច​ចូល​សន្ឋិត​ពិតមែន ហើយ​ក៏​ធ្លាប់​ត្រូវបាន​ខ្មោចលង​ម្តង​ហើយ​ដែរ​។ នៅពេល​ដែល​លឺ​រឿង​បែបនេះ លោក Huang បាន​ឆ្លៀត​ឪ​កាស​បាន​បញ្ចុះបញ្ចូល​នាង​ថា មាន​វិធី​អាច​បណ្តេញ​ខ្មោច​បាន ប្រសិនបើ​មនុស្ស​ពីរ​នាក់​ធ្វើ​ការរួរ​ក្ស័គ្នា​។ សំណាង​ល្អ​ជនរងគ្រោះ​មិន​បាន​ងប់ងុល​ក្នុងករណីនេះ ដែល​ធ្វើឲ្យ​លោក Huang មិន​អាច​អនុវត្ត​ទង្វើ​អ​សីលធ៌​មបាន​។​

​បច្ចុប្បន្នេះ​ជនសង្ស័យ​នៅតែ​មិន​ទទួលស្គាល់​នូវ​ទង្វើ​ទាំងនេះ ព្រោះ​គាត់​និយាយថា គាត់​ជា​ជនរង់គ្រោះ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​គឺ​មិន​អាច​ប្រព្រឹត្ត​អំពី​បែបនេះ​បានទេ​។ មិត្តស្រី​របស់លោក Huang ដឹង​រឿង​នេះ​ក៏បាន​សម្រេច​ចិត្ត​ផ្តាច់​ទំនាក់​ទាំ​នង​ជាមួយ​គាត់​តែម្តង កុំឲ្យ​មាន​រឿង​វែ​ឆ្ងាយ​ទៀត​៕

មតិយោបល់