ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចដែក ក្នុងការដ្ឋានសំណង់បុរី ឃិន ឈឿន

ភ្នំពេញ: នៅថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចដែក នៅចំណុចក្នុងបរិវេណការដ្ឋានសំណង់បុរីឃិនឈឿន ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ណុប ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) បានលួចដែកក្នុងការដ្ឋានសំណង់ របស់ជនរងគ្រោះឈ្មោះ ឯក វឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកបុរីឃិនឈឿន ស្នាក់នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់ គ្មាន ។ សម្ភារ:បន្សល់ទុក ដែកសរសរ០៤ដើម ប្រវែង៤ម៉ែត្រ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់