ព័ត៌មានជាតិ

ផ្ទះពលរដ្ឋចំនួន២ខ្នង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៩និង០០ នាទី មានករណីគ្រោះអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះអស់ចំនួន០២ខ្នង នៅភូមិ ច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកក្រែក ខេត្តត្បុងឃ្មុំ ។

ម្ចាស់ផ្ទះរងគ្រោះ១- ឈ្មោះ​ នៃ ណយ ភេទស្រី អាយុ៤៣ឆ្នាំ ឆេះអស់ផ្ទះចំនួន ០១ខ្នង ប្រាក់រៀលចំនួន ១.៥០០.០០០ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។
២- ឈ្មោះ នៃ យ៉ាត ភេទស្រី អាយុ៥៨ ឆ្នាំ ឆេះផ្ទះ០១ខ្នង មាស៤ជី និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។

មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានមនុស្ស រងរបួសនោះទេ កម្លាំងអធិការដ្ឋានស្រុកបានប្រើប្រាស់ឡានទឹក ពន្លត់អគ្គិភ័យអស់ចំនួន០១ ឡាន ស្មើនឹង០៣ ម៉ែត្រគូប ទើបគ្រោះអគ្គិភ័យរលត់ជាស្ថាពរ ៕

មតិយោបល់