ព័ត៌មានជាតិ

ឃាត់ខ្លួន​ជាងទឹកនិងភ្លើងម្នាក់ ពាក់ព័ន្ធករណីលួច

ភ្នំពេញ: នៅថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០២០ វេលាម៉ោង៤ និង២០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឥដ្ឋការ៉ូ នៅចំណុចក្នុងបរិវេណការដ្ឋានសំណង់ ផ្លូវ១៩៨០ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​​ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សួន សាមឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទឹកនិងភ្លើង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងត្រពាំងមាន សង្កាត់ក្រាំងធ្នង់ សែនសុខ (គ្មានសារធាតុញៀន) បានលួចឥដ្ឋការ៉ូ២០សន្លឹក ក្នុងការដ្ឋានសំណង់ របស់ជនរងគ្រោះឈ្មោះ ឡុង ដារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់ គ្មាន ។ សម្ភារ:បន្សល់ទុក ឥដ្ឋការ៉ូ២០សន្លឹក , ទូរស័ព្ទដៃ០១គ្រឿង ,ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខភ្នំពេញ1AB-6593 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់