ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួកម៉ូតូនារីបុគ្គលិកក្រុមហ៊ុន

ភ្នំពេញ: នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី​ មានករណីជនសង្ស័យ លួចយកម៉ូតូនារីម្នាក់ជាបុគ្គលិកក្រុមហ៊ុន នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈួន ខំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ កម្មករសំណង់(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ផាន់ គ្រី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ លេខតួ+ម៉ាស៊ីន ៩៧៩៥៤៨៤ ពាក់ផ្លាកលេខ កណ្តាល 1U 5100 (ជារបស់ជនរងគ្រោះ) និងដែកកាច់រាងអក្សរតេ (T) ចំនួន០១ (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់