ព័ត៌មានជាតិ

ចិន​នឹង​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ G20 និង​កិច្ចប្រជុំ​ទ្វេរ​ភាគី​ជាមួយ​រុស្ស៊ី​នា​ខែ​កញ្ញា​នេះ​

​មូ​ស្គូ ( 15/08/13 ) : លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​បញ្ជាក់​ពី​វត្តមាន​របស់​រូបលោក​នៅក្នុង​កិច្ចប្រជុំ G20 ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​ទីក្រុង Petersburg ប្រទេស​រុស្ស៊ី​នា​ដើម​ខែ​កញ្ញា​នេះ​ហើយ​ហើយ​លោក​ក៏​នឹង​ទទួល​ជួប​ក្នុងជំនួប​ទ្វេរ​ភាគី​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ផងដែរ​។​

​ការបញ្ជាក់​នេះ​គឺ​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​រដ្ឋសភា​ជាតិចិន Yang Jiechi ដែល​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយនឹង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី Sergei Lavrov កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ចិន​បាន​ប្រកាសថា​ខ្លួន​នឹង​គាំទ្រ​យា់ង​ខ្លាំង​ក្នុង​ការ​ដំណើរការ​កិច្ចប្រជុំ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី​ហើយ​សន្យា​ថា​ខ្លួន​បន្ត​កិច្ចសហប្រតិបត្តិការ​ពេញទំហឹង​ជាមួយ​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ​លើក​នេះ​រហូតដល់​ចប់សព្វគ្រប់​។​
Xi-Jinping
​គួរ​បញ្ជាក់​ផង​ដែរ​ថា​កិច្ចប្រជុំ G20 ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ 1999 ដោយ​តំណាង​ប្រទេស​មហាអំណាច​ទាំង 20 លើ​លោក​ដោយ​ក្នុងនោះ​មាន​ប្រទេស​ធំៗ 19 នឹង​តំណាង​មក​ពី​សហគមន៍​អឺរ៉ុប​។​វា​ជា​កិច្ចប្រជុំ​អន្តរជាតិ​ដែល​ធំជាងគេ​បង្អស់​និង​មាន​សារសំខាន់​បំផុត​ក្នុង​ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​សាកល​និង​ហិរញ្ញវត្ថុ​ផង​។​កិច្ចប្រជុំ​ដែល​នឹង​ត្រូវ​ធ្វើ​លើក​នេះ​នា​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​ចុះផ្សាយ​តាមរយៈ​គេហទំព័​របស់​ខ្លួន​ថា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី 5 និង 6 កញ្ញា​ខែ​ក្រោយ​នេះ​៕​

មតិយោបល់