ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូគ្រូបង្រៀន

តាកែវ: នៅថ្ងៃសៅរ៍ ០៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី0៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីព្រឹក នៅប៉ុស្តិ៍នគររដ្ឋបាលឃុំ ត្រាំកក់ បានទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីឈ្មោះ សោម សារី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ករណីខាងលើនេះ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលទៅលួចម៉ូតូរបស់គាត់(ជនរងគ្រោះ) ម៉ាក អ៊េប្លែក ( Air black) ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1 AM 7480 ដែលទុកនៅសំយ៉ាបមុខផ្ទះយកទៅបាត់កាលពីយប់ថ្ងែទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានប្តឹងផ្ទាល់មាត់ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ស្នងការកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈឿង ឆាំងកូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ខេត្ត តាកែវ រួមនឹងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាក អ៊េប្លែក ( air black) ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1 AM 7480 បាននៅចំណុចខាងត្បូងសាលារៀន អង្គតាសោម ស្ថិតនៅភូមិ ត្រពាំងស្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ នៅថ្ងៃទី ៧,១១,២០២០ វេលាម៉ោង ១៥និង០០នាទីយកមកសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពចូលម៉ូតូខាងលើជាមួយបក្ខពួក ម្នាក់ទៀតឈ្មោះ ឆាំង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំ ត្រាំកក់ ដែលបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងសមត្ថកិច្ចសាកសួរកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់