ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញៈ នៅវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងម៉ូតូនិងម៉ូតូ បណ្តាលអោយស្លាប់មនុស្ស១នាក់ ស្ថិតនៅផ្លូវជាតិលេខ២ ត្រង់ចំនុចអតីតរោងចក្រផាកស៊ុន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះអុី ស្រីរត្ន័(ស្លាប់) ភេទស្រី អាយុ២៨ ឆ្នាំ ស្នាក់នៅភូមិបត់តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើកបរម៉ូតូម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BZ ៨៥៦៤ បើកបរទិសដៅពីត្បួងទៅជើង លុះមកដល់ចំនុចកើតហេតុខាងលើ ខ្វះការប្រុងប្រយត្ន័បានបុកពីក្រោយជាមួយម៉ូតូម៉ាកសង់(០២០)ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ១lH ៤៧៦៦ ដែលឈប់នៅស្ងៀម បើកបរដោយឈ្មោះ សួស ចិត្រ្តា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ដឹកជញ្ជូនឥវ៉ាន់តាមអនឡាញ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (របួសស្រាល)។ ចំនែកជនរងគ្រោះបើកបរបុកពីក្រោយបណ្តាលដួលបោកក្បាលរបួសធ្ងន់ធ្ងរ ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យរុស្សុី។
សពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំនែកម៉ូតូទាំង២ ត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ៕

 

មតិយោបល់