ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីកាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ការិយាល័យបានទទួលជនសង្ស័យចំនួន០១នាក់ឈ្មោះសេងសៀងហាហៅជ្រូកភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែររួមនឹងអាវុធម៉ាកបេរឺតាលេខM50935Zចំនួន០១ដើមដែកកាច់កម៉ូតូចំនួន១ពីអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួននៅចំណុចយឿលក់ត្រីភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញពីបទកាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតកាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០ហើយបញ្ជូនជនសង្សយ័មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
ដោយអនុវត្តវិធានការជំនាញនិងមានការសម្របសម្រួលពីលោកគុជគឹមឡុងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង១៥និង០០នាទីថ្ងៃដដែលកម្លាំងជំនាញការិយាយល័នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បាននាំខ្លួនឈ្មោះឈាងដាវីតហៅវីតភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិព្រៃសាលាសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជយ័រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដត្រូវបានឃាត់ខ្លួននៅចំនុចស្តុបផ្សារសេនជូរីផ្លាហ្សាសង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។
ក្រោយការសាកសួរជនសង្ស័យបានសារភាពថានៅថ្ងៃទី០១ខែតុលាឆ្នាំ២០២០ខ្លួននិងបក្ខពួកឈ្មោះភក្ត្រ័(គេចខ្លួនមានសាវតាជាតិ)បានធ្វើសកម្មភាពគាស់ផ្ទះនៅភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខយកបានអាវុធម៉ាកបេរឺតាចំនួន០១ដើមអាយផេត០១ប្រាក់៤០០ដុល្លារចំណែកអាវុធម៉ាកបេរឺតាខ្លួនបានយកទៅលក់ឲ្យឈ្មោះជ្រូ(សេងសៀងហា)តម្លៃ៦០០ដុល្លារតែឈ្មោះជ្រូកពុំទាន់មានលុយឲ្យនៅឡើយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើការិយាល័យបានរៀបចំនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

 

 

មតិយោបល់