ព័ត៌មានជាតិ

Update៖ជិះម៉ូតូបុករថយន្តពីក្រោយស្លាប់និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ: យុវជនជាអ្នកបេីកម៉ូតូម្នាក់បានស្លាប់ជីវិត ភ្លាមៗយ៉ាងអណោចអធ័មនិងម្នាក់ទៀតរងរបួសស្រាល ខណ:ដែលបេីកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយដឹកឥតពីក្រោយយ៉ាងពេញទំហឹង ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាកហុីយ៉ាន់ដាយដឹកឥតពណ៌សពាក់ស្លាកលេខភ្នំពេញ3C-4542 បេីបរដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ត្រង់ចំណុចកេីតហេតុ ក៏មានម៉ូតូសង់០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GY-0799 បេីកបរក្នុងល្បឿនលឿនទិសដៅស្របគ្នាខ្វះកាប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យយុវជនឈ្មោះ គឹម ដេវីត អាយុ១៥ឆ្នាំ មុខរបរជាសិស្សមានទីលំនៅភូមិបាក់ខែងក្រោមសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម និងអ្នកជិះពីក្រោយឈ្មោះឈាន មករាមុខរបរសិស្សមានទីនៅជាមួយគ្នារបួសស្រាល។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ បានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ មកវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុបញ្ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

 

មតិយោបល់