នៅថ្ងៃសុក្រម្សិលមិញប្រជាជនកូរ៉េខាងត្បូងរាប់រយនាក់បានធ្វើការប្រមូលផ្តុំគ្នាក្នុងការធ្វើការតវ៉ាប្រឆាំងទៅលើការទាមទារនៃប្រទេសជប៉ុនទៅលើកោះជម្លោះហើយថ្ងៃទី 25 តុលាជាថ្ងៃដែលប្រជាជនកូរ៉េចាត់ទុកថាជាថ្ងៃឯករាជ្យរបស់កោះធ្លាប់មានជម្លោះ Dokdo ។
កូរ៉េខាងត្បូងបាននិយាយថាការទាមទារដែនដីរបស់ជប៉ុនហាក់ដូចជាមិនមានការដឹងខុសនៃសម័យនៃចក្រពត្តិនិយមរបស់ខ្លួនកាលពីអតីតកាលសោះ។ស្ថានភាពមានការកាន់តែតានតឹងបន្តិចនៅពេលដែលជប៉ុនដាក់បង្ហាញភាពយន្តដែលបានផលិតដោយក្រសួងការបរទេសរបស់ជប៉ុនដែលមានន័យក្នុងការទាមទារចង់បានកោះតូចជាច្រើនមកវិញ។
នៅពេលដែលមានការតវ៉ាប្រឆាំងជាមួយភាពយន្តរបស់ជប៉ុននោះកងកម្លាំងការពារដែនកោះរបស់កូរ៉េក៏បានប្រារព្ធធ្វើពិធីសមយុទ្ធយោធាដែនទឹកមួយដែរនៅលើកោះ Dokdo ដែលត្រូវបានជប៉ុនហៅថាជាកោះ Takeshima របស់ខ្លួននោះ៕
មតិយោបល់