ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិអាមេរិកាំងម្នាក់ជាភេទទី៣ និងម្ចាស់សណ្ឋាគារបាត់ធ័ប្លាយភី ពីបទគំរាមកំហែងហែកកេរ្តិ៍ភេទដូចគ្នា

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ GANSHAW JOHN EDWARD ភេទប្រុស កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៦៣ មុខរបរម្ចាស់សណ្ឋាគារបាត់ធ័ប្លាយភី ជនជាតិអាមេរិកាំង ពីបទគំរាមកំហែងហែកកេរ្តិ៍។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ចោម សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មុខរបរចុងភៅ ស្ដីពីឈ្មោះ GANSHAW JOHN EDARD បានបង្ហោះរូបភាពអាសអាភាសរបស់ខ្លួនឲ្យទៅខ្លួន ហើយនិយាយគំរាមកំហែងទារលុយចំនួន៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់ខ្លួនជាសាធារណៈ។

តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានផ្ញើរូបភាពអាក្រាតឲ្យឈ្មោះ ចោម សម្បត្តិ ពិតមែន ពីព្រោះជនរងគ្រោះឈប់ស្រលាញ់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាជនសង្ស័យជាមនុស្សភេទទីបី ស្រឡាញ់ភេទដូចគ្នា។

តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចបានពិនិត្យឆែកឆេរផ្ទះជនសង្ស័យដោយរកឃើញវត្ថុតាងមួយ កុំព្យូទ័រយួរដៃចំនួន០២គ្រឿង Ipatចំនួន ០២គ្រឿង Cammera canonចំនួន ០១គ្រឿង លិង្គសិប្បនិម្មិតចំនួន ០១ និងស្រោមអនាម័យប្រើប្រាស់រួចមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕

មតិយោបល់