ព័ត៌មានជាតិ

បុគ្គលិកលក់ដីឡូតិ៍ម្នាក់ ក្លាយជាចោរឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី ត្រង់ចំណុចខាងមុខហាងលក់ម្ហូបអាហារសាន់ឆាយ ផ្លូវបេតុងសាលាកសិកម្មចម្ការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហេង ស្រីតា ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅផ្ទះលេខ៦១ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ សំរិត ទាវ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់ដីឡូតិ៍ ស្នាក់នៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
១/ម៉ូតូ០១គ្រឿងម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AF-3416 មានលេខតួ និងលេខម៉ាស៊ីន5596126។
២/ទូរស័ព្ទដៃម៉ាក Iphone 6 plus ពណ៌ទឹកមាស ចំនួន០១គ្រឿង។
៣/អត្តសញ្ញាណប័ណ្ណឈ្មោះ សំរិត ទាវ (ថតចម្លង) ចំនួន០១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី ជនរងគ្រោះឈ្មោះ ហេង ស្រីតា ភេទស្រី អាយុ ១៤ឆ្នាំ បានជិះម៉ូតូម៉ាកហ្វីណូ ឌុបប្អូនប្រុស អាយុ ៥ឆ្នាំម្នាក់ ចេញពីផ្ទះស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅទិញស៊ុបនៅបុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញយកមកហូបនៅផ្ទះ ស្ថិតនៅភូមិខ្វាខាងលើ ។ ពេលជនរងគ្រោះបើកម៉ូតូចេញពីផ្ទះក៏បានយកទូរស័ព្ទដៃម៉ាក Iphone 6 plus ពណ៌ទឹកមាស ចំនួន០១គ្រឿង ដាក់នៅក្នុងឃ្លុបម៉ូតូខាងមុខផ្នែកខាងស្តាំ រួចបើកម៉ូតូទៅ ដល់ខាងមុខហាងលក់ម្ហូបអាហារសាន់ឆាយ ផ្លូវបេតុងសាលាកសិកម្មចម្ការដូង ស្ថិតនភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ សំរិត ទាវ ភេទប្រុស អាយុ ៣៩ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AF-3416 មានលេខតួ និងលេខម៉ាស៊ីន5596126 មកអែបខាងស្តាំដៃរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកខាងលើបានសម្រេច ហើយបើកម៉ូតូ គេចខ្លួនតាមផ្លូវបេតុងព្រៃស ទៅទិសខាងលិច ។ ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ច ដែលកំពុងជិះម៉ូតូល្បាត និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ បានឃើញហេតុការណ៍នោះក៏បានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ផ្លូវលំ ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យបានបើកម៉ូតូធ្លាក់គន្លុកដួលរងរបួសធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី។ ហើយសមត្ថកិច្ចយើងក៏បានហៅរថយន្តសង្គ្រោះ ដឹកជនសង្ស័យ យកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ រួចសមត្ថកិច្ចមិនអាចធ្វើការស្តាប់ចម្លើយជនសង្ស័យ បានទេ ដោយសារជនសង្ស័យរងរបួសធ្ងន់ធ្ងរកំពុងដេកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ហើយឈ្មោះ ហេង ចន្ទ្រា ភេទស្រី អាយុ ២៣ឆ្នាំ បងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ ហេង ស្រីតា ភេទស្រី អាយុ ១៤ឆ្នាំ បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់