អតីតបវរកញ្ញាប្រទេសកូរ៉េក្នុងឆ្នាំ ១៩៩៤ កំពុងប្រឈមមុខនឹងករណីពេស្យាចារ ដោយលេចធ្លាយ រូបអាក្រាតចាស់ៗ។
បន្ទាប់ពីជំនុំជម្រះក្តី ពីបទអនុវត្ត ពេស្យាកម្ម អតីតបវរកញ្ញា Sung Hyun Ah របស់កូរ៉េ ក្នុងឆ្នាំ ១៩៩៤ កំពុងក្លាយជាចំណុចប្រសព្វមួយ របស់ប្រពន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុក ។
នៅពេលនោះដែរ រូបថតអាក្រាតកាយរបស់នាង Sung Hyun Ah ត្រូវបានគេបង្ហោះនៅលើបណ្តាញអ៊ីនធឺណេត ។ដោយរូបថតអាក្រាតដែលគេបង្ហោះនោះដែរ ជាស៊េរីរូបថត កាលពី ១០ ឆ្នាំកន្លងទៅ។
ការលេចធ្លាយរូបថតអាក្រាតនេះ អតីតបវរកញ្ញាកូរ៉េដួងនេះ បាន និយាយថា វាគ្រាន់តែជាស្នាដៃសិល្បៈ តែប៉ុណ្ណោះ ក៏ប៉ុន្តែបែរជាគំនិតសាធារណៈ គិតថា រូបភាពដែលទាក់ទងនឹងផ្លូវភេទនេះ បានធ្វើឲ្យ តម្លៃ តារាកូរ៉េរូបនេះ ធ្លាក់ចុះ ។
រឿងនេះដែរ កំពុងតែធ្វើឲ្យប៉ូលិស ក្នុងប្រទេសកូរ៉េ វិលមុខ និងបន្តការស៊ើបអង្កេតលើករណី នេះ ថាជាករណីបែបសិល្បៈ ឬពេស្យាចារ។
Sung Hyun Ah គឺជាតារាម៉ូដែលជាប់លេខ ២ កាលពីឆ្នាំ ១៩៩៤ ។នាង បានរៀបការ ២ដង ដោយបច្ចុប្បន្នកាលរស់នៅជាមួយនឹងប្តីទី ២ របស់នាង ។ ក្នុងអាជីពសិល្បៈ នាង Sung Hyun Ah លេចមុខនៅក្នុងរឿងជាច្រើនដូចជា Scarlet’s Letter, Yi San ជាដើម ។ទោះបីជាយ៉ាងណាក៏ដោយ កាលពីពាក់កណ្តាលខែ កុម្ភៈកន្លងទៅនេះ នាង Sung Hyun Ah ដោយឡើងតុលាការ និងត្រូវតុលាការចោទប្រកាន់ពីអំពើ ពេស្យាកម្ម ទទួលប្រាក់ចំនួន ៥០ លានវ៉ុន ។
ជាមួយនឹងការចោទប្រកាន់ លើករណីនាងបានសិច ៣ ដង និងទទួលបានប្រាក់ ៥០លានវ៉ុននេះ នាង បានអះអាងថា ខ្លួនមិនបានធ្វើដូច្នោះទេ ហើយខ្លួននឹងចាត់ការលើបញ្ហាដល់ទីបញ្ចប់ ដើម្បី ទទួលបានកិត្តិយសរបស់នាង មកវិញ ៕
មតិយោបល់