ត្បូងឃ្មុំៈ នៅវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បណ្ដាលឲ្យតៃកុងរងរបួស អ្នកគ្រូពេទ្យបាក់ភ្លៅ អ្នកជំងឺស្លាប់ និងអ្នកកំដរអ្នកជំងឺរងរបួសធ្ងន់ ២នាក់ ហេតុការណ៍នេះកើតឡើង ស្ថិតត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្រោយពីកើតហេតុអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់