ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកបរស្របទិសគ្នា ជ្រុលទៅបុកគូទ បណ្តាលឲ្យម្ចាស់ធ្លាក់ចូលក្នុងប្រឡាយ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយម៉ូតូ និងម៉ូតូ បណ្តាលឲ្យខូចខាតសម្ភារ: និងម្ចាស់ខ្ទាតធ្លាក់ចូលប្រឡាយ សំណាងអត់អី បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងនិងវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងមានម៉ូតូឌ្រីមសង់ ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ1GY-1699 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏មានម៉ូតូឌ្រីមសង់ ដឹកអីវ៉ាន់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1CG-7045 មកពីក្រោយបានបុកគូទម៉ូតូខាងមុខពេញទំហឹង បណ្តាលឲ្យជ្រុលទៅបុកខឿនប្រឡាយ ចំណែកអ្នកបើកបរខ្ទាតចូលក្នុងទឹក សំណាងរបួសស្រាល។

ក្រោយកើតហេតុ ដោយភាគីទាំងសងខាង មិនចង់វែងឆ្ងាយ ទើបនាំគ្នាសម្របសម្រួលបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់