ព័ត៌មានជាតិ

Clickឆ្លងផ្លូវត្រូវសង់ឌ្រីមវាក់អឺជាន់ហ្វ្រាំង មិនជាប់បុកពេញទំហឹងរបួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូនិងម៉ូតូបណ្តាលឲ្យរបួសធ្ងន់ម្នាក់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ កាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូClick ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AH-5959 បានបើកឆ្លងផ្លូវទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានម៉ូតូឌ្រីមសង់ពណ៌ខ្មៅស៊េរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IC-6785 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុក៏វាក់អើជាមួយម៉ូតូclick ជាន់ហ្វ្រាំងមិនជាប់ក៏បុកពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូសង់របួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកខាងម៉ូតូClick របួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងកន្លែងកើតហេតុ ដោយស្ថានភាពធ្ងន់ទើបរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ ចុះវាស់វែងយករក្សាទុកដើម្បីរង់ចាំការដោះស្រាយបន្ត៕

មតិយោបល់