ព័ត៌មានជាតិ

យុវជនម្នាក់ស្រវឹងស្រា បើកបរម៉ូតូដួល បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ មើយ ប្រុសធំ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ ស្រវឹងស្រាបើកបរម៉ូតូដួល។

ករណីនេះជនរងគ្រោះរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ សពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់