ព័ត៌មានជាតិ

រថយន្តប្រើប្រាស់ល្បឿលឿន ត្រង់ចំណុចផ្លូវកោងពេលចុះចំណោត បណ្ដាលឲ្យបុកម៉ូតូស្លាប់កម្មករម្នាក់

កោះកុងៈ នៅវេលាម៉ោង ៦និង២៥នាទីព្រឹកថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក បង្កឡើងដោយរថយន្តបុកម៉ូតូពីក្រោយ ហេតុការណ៍នេះត្រង់ចំណុចអូរជើងស៊ន លើវិថីសាយភូថង ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ បណ្តាលឲ្យស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ ។

រថយន្តបង្ក ASIAAM 629D ពណ៌ត្រួយចេក ពាក់ស្លាកលេខ ក6172-ភ.ព3 បើកបរពីលិចទៅកើតអ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ) បានបុកជាម៉ូតូ Honda Dream ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1A-0342 បើកបរដោយឈ្មោះ គឹម ឌឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ មុខរបរ កម្មករក្រុមហ៊ុនយូញៀន ផ្នែកជាងផ្សាដែក ។

មូលហេតុ៖ រថយន្តប្រើប្រាស់ល្បឿលឿន ត្រង់ចំណុចផ្លូវកោងពេលចុះចំណោត។

បច្ចុប្បន្ន សាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នាក់ការ នគរបាលសន្តិសុខកូនកុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់