ព័ត៌មានជាតិ

សាកសពបុរសម្នាក់ ត្រូវអ្នកភូមិជាមួយគ្នា ដើរឆ្លុះកង្កែបប្រទះឃើញ ដេកដួលផ្កាប់មុខនៅក្នុងទឹកស្រែ

កំពង់ឆ្នាំង: នៅថ្ងៃ ពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០និង០០ នាទី នៅចំណុចត្រពាំងតាមិល ស្ថិតក្នុង ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឈ្មោះ រិត សារីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានដើរឆ្លុះកង្កែប ពេលដើរដល់ចំណុចកើតហតុខាងលើ ក៏បានប្រទះឃើញឈ្មោះ លឹម លឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ដេកដួលផ្កាប់មុខនៅនឹងទឹកក្នុងស្រែរបស់ខ្លួន ។ ពេលឃើញដូចនេះ ឈ្មោះ រិត សារីម ក៏បានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកអធិការនគរបាលស្រុកកំពង់លែង បានចាត់តាំង កម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ លឹម លឿន មិនមានភិនភាគស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ទេគឺពិតជាខ្យល់គស្លាប់ពិតប្រាកដមែន និងបានប្រគល់សពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់