ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្ស០២នាក់ ស្លាប់បាត់បង់ជីវិត

តាកែវៈ នៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៣១ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ១២-១៣ ស្ថិតត្រង់ចំណុចភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តតាកែវ រវាងរថយន្ត និង
ម៉ូតូមានទិសដៅផ្ទុយគ្នាពីត្បូងទៅជើង បណ្តាលឲ្យមនុស្ស០២នាក់ស្លាប់បាត់បង់ជីវិត នៅកន្លែងកើងហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានអ្នកបើកបររថយន្ត មួយគ្រឿង ម៉ាកកូឡូឡា COROLA ពណ៌ទឹកមាស ពាក់ស្លាកលេខ ២Y-២១៩២ ភ្នំពេញ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់បានបន្សល់ទុក រថយន្តនៅកន្លែងកើតហេតុ រថយន្តបើកបរមកពីទិសខាងជើងទៅត្បូង ។ ចំណែកអ្នកបើកបរម៉ូតូម៉ាក HONDA Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១W ៨៥៩៤ តាកែវ ឈ្មោះ អែន មេសា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំ អង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ មានពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែងកើតហេតុ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ សុំ ស៊ីនឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ ម៉ូតូខូចខាតកម្រិតធ្ងន់ ។ ម៉ូតូបើកបរមកពីទិស ខាងត្បូងទៅជើង ។

សម្ភារៈវត្ថុតាងពាក់ព័ន្ធ៖ មានម៉ូតូ១គ្រឿង និងរថយន្តចំនួន១គ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកអង្គរជ័យ ចំណែកសាកសព បានប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់