កណ្តាលៈ កាលពីថ្ងៃទី ១៧ ខែ កញ្ញា
ឆ្នាំ២០២១ វេលាម៉ោង៦ នឹង ៣៤នាទីចំណុចភូមិ ត្រពាំងវាល ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះ( ហ. ស ភ ). ភេទ ស្រី អាយុ១៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស
មានទីលំនៅភូមិ ត្រពាំងវាល ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ សូត្រ ប៊ុនសាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់
-ទីលំនៅភូមិ ត្រពាំងវាល ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល( ត្រូវជាឪពុកចុង) ជនសង្ស័យគ្មានសារធាតុញៀននូវក្នុងទឹកនោម។
សភាពរឿងហេតុ នៅថ្ងៃពុំចាំ ក្នុងខែមេសា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សូត្រ ប៊ុនសាន្ត បានទំនាក់ទំនងស្រលាញ់គ្នាជាប្តីប្រពន្ធជាមួយឈ្មោះ ឈឿន បូរ អាយុ៣២ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ( ហ ស ភ ) អាយុ១៣ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ។
លុះដល់នៅថ្ងៃ ១៧ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ៦នឹង ៣០នាទី ពេលដែលឈ្មោះ ឈឿន បូរ ត្រលប់មកពីធ្វើការរោងចក្រវិញ ក៏មានឈ្មោះ ផល សុភ័ណ្ឌ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ រស់នៅផ្ទះជិតគ្នា បាននិយាយប្រាប់ថា៖ ខ្លួនបានឃើញ ឈ្មោះ សូត្រ ប៊ុនសាន ចាប់ថើបញក់ញីកូនស្រីរបស់ខ្លួនឈ្មោះ ( ហ ស ភ ) ពេលលឺដូច្នេះឈ្មោះ ឈឿន បូរ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ បានសួរនាំជនរងគ្រោះជាកូនស្រីរបស់ខ្លួនបានប្រាប់ថា៖ឈ្មោះសូត្រ ប៊ុនសាន ជាឪពុកចុងបានចាប់ខ្លួនថើបនិងបឺតមាត់ព្រមទាំងយកដៃស្ទាបប្រដាប់ភេទ និងបាននិយាយគំរាមខ្លួនថា កុំប្រាប់ម៉ែ នឹងយាយឲ្យសោះ ប្រយ័ត្នមានរឿង។ ក្នុងពេលនោះដែរឈ្មោះ ឈឿន បូរ បានសួរនាំប្ដីចុងរបស់ខ្លួនអំពីរឿងហេតុខាងលើ រួចហើយប្ដីចុងរបស់ខ្លួនបានសារភាពថា៖. ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជនរងគ្រោះអោមថើបមែន ។
បន្ទាប់មកម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងទៅលើជនសង្ស័យឈ្មោះ សូត្រ ប៊ុនសាន ត្រូវជាប្តីចុង ពីករណីខាងលើ នៅប៉ុស្តិ៍នគរបាលឃុំជ្រៃលាស់ ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមសម្ថកិច្ចប៉ុស្តិ៍ជ្រៃលាស់បានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់