ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង០៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចដីឡូត៍មួយកន្លែង ជាប់របងការដ្ឋានបុរីជីបម៉ុង ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីខ្ទមជនអនាថាមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ យ៉ាងសន្ធោរសន្ធៅ បង្កឡើងដោយការធ្វេសប្រហែស របស់ជនអនាថាមួយក្រុម ដុតសំបកកង់ម៉ូតូ អាំងភ្លើង ហើយចូលដេកក្នុងខ្ទមបាត់ ស្រាប់តែភ្លើងឆេះស្មៅរាលដាលដល់ខ្ទម ក៏ស្ទុះងើបមកពន្លត់ដែរ តែមិនរលត់ ក៏នាំគ្នារត់បាត់ស្រមោលអស់ ផ្អើលអ្នកជិតខាង ស្រែកឆោឡោ ហៅសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងល្បាតប៉ុស្តិ៍បឹងទំពុនទី២ និងកម្លាំងល្បាត ប៉ុស្តិ៍ចាក់អង្រែលើ ចុះមកជួយអន្តរាគមន៍ ដងទឹកជះពន្លត់ភ្លើង ដោយមានរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ចុះមកជួយបាញ់បន្ថែមទៀតទើបរលត់ទាំងស្រុង៕
ព័ត៌មានជាតិ
មតិយោបល់