ព័ត៌មានជាតិ

ឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតយកថ្នាំញៀនរត់គេចខ្លួនបាត់

ភ្នំពេញ: ជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនបាន ចំណែកបក្ខពួកម្នាក់ទៀតបានយកថ្នាំញៀនរត់គេចខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ រៀមបូរី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្របែកប្រហោងឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ម៉ន វុធី អធិការរង ក្រោមបញ្ជារបស់លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ឲ្យចុះបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវតាមចាប់មុខសញ្ញា ដោយមានកិច្ចសហការណ៍ល្អរវាងប្រជាពលរដ្ឋ ជាមួយសមត្ថកិច្ច ទើបកម្លាំងនគរបាលឈានទៅដល់ មុខសញ្ញាបានម្នាក់ ឆែករកឃើញសំបកថ្នាំប្រើប្រាស់រួច និងក្រដាស់ប្រាក់រៀលពីសម័យមុន ចំណែកបក្ខពួកម្នាក់ទៀត បានយកថ្នាំរត់គេចខ្លួនទៅបាត់។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យបាននាំទៅកាន់ផ្នែកជំនាញ អធិការដ្ឋាន ដើម្បីសាកសួរ ស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀត។ ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ផងដែរ មួយរយ:នេះ កម្លាំនគរបាលស្រាវជ្រាវតាមចាប់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន បានជាបន្តបន្ទាប់ ថ្វីបើបទល្មើសជាទ្រង់ទ្រាយតូចក៏ពិតមែន តែជាមោទនភាពមួយ សម្រាប់នគរបាលខណ្ឌពោធិ៍សែនជ័យ ដែលយកចិត្តទុកដាក់បម្រើជូនដល់ប្រជាពលរដ្ឋ៕

មតិយោបល់