ព័ត៌មានជាតិ

បុរសញៀនថ្នាំម្នាក់ យកខ្សែគោចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បាត់ដំបង: នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤៥នាទីរសៀល មានករណីបុរសម្នាក់ បានយកខ្សែគោចងកសម្លាប់ខ្លួននៅត្រង់ចំណុចស្រែព្រៃផ្ចិក ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ វ៉ន វ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

មូលហេតុ៖ ញៀនថ្នាំង។

ក្រោយកើតហេតុកម្លាំងផ្នែកជំនាញកោសល្យវិច័យចុះទៅពិនិត្យឃើញថា ជនរងគ្រោះខាងលើពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់