បាត់ដំបងៈ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោក សាត គឹម សានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ ដំបងបានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញចោ ល នូវស្លាបមាន់ និងសាច់មាន់ ខូចគុណភាព ចំនួន ២៤៩ កេស ស្មើនឹង ២,៩៨៨ គីឡូក្រាម នៅ ទី តាំងចាក់សំរាមស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ការដុតបំផ្លាញចោលស្លាបមាន់និងសាច់មាន់ខូច គុណភាពនាពេលនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សា លា ដំបូងខេត្តបាត់ដំបង និងដោយមានការចូ ល រួមពីមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តបា ត់ដំបង។
សូមជម្រាបជូនថា ស្លាបមាន់និងសាច់មាន់ខូច គុណភាពដែលត្រូវបានដុតបំផ្លាញចោលនា ពេលនេះ ត្រូវបានឈ្មួញដឹកឆ្លងកាត់ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង ហេីយត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការបង្រ្កាបបាន៕
មតិយោបល់