កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៩និង០០នាទីយប់ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល បង្ក្រាបបានករណីលួចម៉ូតូ ១ករណី នៅចំណុច ភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ បូយ ថារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ខេត្តកំពង់ចាម បានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋឈ្មោះ ហាន់ រុំ ភេទស្រី អាយុ ៣១ ឆ្នាំ ។
ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ១ គ្រឿង។
បច្ចុប្បន្នករណីនេះកម្លាំងបានបំពេញសំណុំរឿង ចាត់ការបន្តរតាមនីតិវិធីច្បាប់៕

មតិយោបល់