ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យឈ្មោះ សន សុធា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមន្រ្តីរាជការ (មន្ត្រីពន្ធនាគារខេត្តប៉ៃលិន) ជនជាតិខ្មែរ ទីលំនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់អោយឃុំខ្លួនលេខ៦៣០ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ភូ ឡាយស៊ុន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បានសម្រេចឃុំខ្លួនរយៈពេល០៤ខែគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធក្នុងករណីប្រគល់ដោយខុសច្បាប់ និងស្ថានទម្ងន់ទោស ដែលប្រព្រឹត្តិនៅក្នុងពន្ធនាគារ ស្ថិតនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ព័ត៌មានជាតិ
មតិយោបល់