ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ទៅបុកកង់ស្ដាំរថយន្តផ្នែកខាងក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥និង ១០នាទី លើផ្លូវលេខ៤ (៣៧–៣៨) ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ៥០ គុបជ្រុង ពណ៌ទឹកប៊ិក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សៀង ឆាង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអណ្ដូង ឃុំសំរោងទង បើកបរពីជើងទៅត្បូង រួចបត់ទៅកើត មកដល់ចំណុចខាងលើ បានទៅបុកកង់ស្ដាំរថយន្តផ្នែកខាងក្រោយ ០១គ្រឿង ម៉ាក Nissan Diesel ពណ៌ត្រួយចេក ពាក់ផ្លាកលេខភ្នំពេញ 3A-3978 សណ្តោងសឺមីរ៉ឺម៉ក ផ្លាកលេខព្រះសីហនុ 4A-2128 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះគេចខ្លួន) បើកបរពីទិសខាងកើតទៅលិច ដែលកំពុងបើកបរពីកើតទៅលិច បណ្តាលឲ្យ អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ចំពោះវត្ថុតាងទាំង០២គ្រឿងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ៕

មតិយោបល់