មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នាថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ៧និង៣០នាទី កម្លាំងសមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋថាមានករណីមនុស្សស្លាប់ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
បន្ទាប់ពីទទួលដំណឹងកម្លាំងប៉ុស្តិ៍មនោរម្យបានចុះហ៊ុំព័ទ្ធកន្លែងកើតហេតុ រង់ចាំផ្នែកជំនាញចុះពិនិត្យដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងជំនាញការិយាល័យបច្ចេកទេស សហការផ្នែកជំនាញក្រុងសែនមនោរម្យ និងប៉ុស្តិ៍មនោរម្យ និងចូលរួមដោយលោកគ្រូពេទ្យ ក្រុមប្រឹក្សាសង្កាត់ បានធ្វើការពិនិត្យកន្លែងកើតហេតុនិងសាកសព ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់និងប្រមូលពត៌មាន សាក្សីជុំវិញហេតុការណ៍ យើងសន្និដ្ឋានបានថា សាកសពជនរងគ្រោះឈ្មោះ ឆន ចាន់ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលេីពិតជា បានធ្វើអត្តឃាត អារក សម្លាប់ខ្លួនពិតប្រាកដមែន ។
មូលហេតុដោយជនរងគ្រោះមានសតិមិនប្រក្រតី ក្រោមឥទ្ធិពលស្រវឹងស្រាក្រោយពិនិត្យចប់សព្វគ្រប់យើងបានធ្វើការប្រគល់សាកសពជូនក្រុមគ្រួសាទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់