កណ្តាលៈ ករណីគ្រោះថ្នាក់អគ្គិភ័យមួយកើតឡើងនៅថ្ងៃសៅរ៍ ១៤រោច ខែកតិ្តក ឆ្នាំជូត ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី ចំណុចភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៊ុន ផេង ប្រធានគណៈបញ្ជាការឯកភាពស្រុក ចូលរួមដោយកងកម្លាំងទាំងបី។
•ដោយមានការខូចខាត ផ្ទះមានចំនួន ៣ខ្នង
– ផ្ទះទី ០១ទំហ៊ំ៦ម×៧ម ម្ចាស់ឈ្មោះ ផាត សុភ័ក ភេទ ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិកើតហេតុសមាជិកមានចំនួន ៤នាក់ ។
– ផ្ទះទី២ ទំហំ៤ម៧ម ម្ចាស់ឈ្មោះ ផាត សុផល ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកើតហេតុ សមាជិតមានចំនួន ៥នាក់ ផ្ទះទាំងពីរខូចខាតទាំងសុង។
ផ្ទះធ្វើអំពីឈើប្រកកសង្ក័សីជញ្ជាំងក្តារឈើ សម្ភារៈខូចខាតក្នុងផ្ទះមាន លុយចំនួន ៥០ម៉ឺនរៀល ទូរទស្សន៍ ២គ្រឿង អង្ករ ២បាវ គ្រែឈើ៣ សម្លៀកបំពាក់មួយចំនួន ឯកសារសៀវភៅគ្រួសារ អត្តសញ្ញណប័ណ្ណសំបុត្រកំណើតមួយចំនួន។ ល ។
– ផ្ទះទី៣ មានទំហំ៦ម៩ម ម្ចាស់ផ្ទះឈ្មោះ ធី វុទ្ធី ភេទស្រី អាយុ ៦៥ឆ្នាំ នៅភូមិកើត ហេតុ
សមាជិកមានចំនួន ០៣នាក់ សម្ភារៈខូចខាតមួយចំនួន ប្រហែល ២០% ។
• អង្គភាពបានប្រើប្រាស់ ឡានទឹក ចំនួន ០៤គ្រឿង។
•ឡានទឹកមកពីអធិការនរបាលស្រុកល្វាឯមចំនួន០២គ្រឿង។
•ឡានទឹកមកពីអធិារនគរបាលស្រុកមុខកំពូលចំនួន០១គ្រឿង។
•ឡានទឹកមកពីអធិការដ្ឋានស្រុកខ្សាច់កណ្តាលចំនួន០១គ្រឿង។
ប្រើប្រាស់អស់ទឹកចំនួន០៤គិតជាគីបអស់ ៤៥គីប។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី
ជំនាញបានប្រើប្រាស់ឡានទឹកចំនួន១ឡាន ពន្លត់រលត់អស់ហើយ ករណីនេះពុំមានអ្នករងរបួសទេ៕
មតិយោបល់