បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅពេលទទួលព័ត៌មានអំពីសេចក្តីបារម្ភ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សមត្ថកិច្ចនគរបាល ត្រូវទៅឱ្យដល់ភ្លាម ក្តាប់ឱ្យបាន ស្រាវជ្រាវឱ្យឃើញ និងចាត់វិធានការដោះស្រាយក្តីបារម្ភ និងទុក្ខកង្វល់ នោះជូនគាត់ភ្លាមៗ។
សកម្មភាពខាងលើនេះ បន្ទាប់ពីទទួលព័ត៌មានពីមហាជន តាមរយៈបណ្តាញសង្គមដែលហាក់ឮតៗគ្នាថា មានសកម្មភាព(មនុស្សប្លែកៗ) មានវត្តមាន នៅតាមទីផ្សារមួយចំនួនក្នុងរយ:ពេលថ្មីនេះ ដែលវត្តមានបែបនេះ បានបង្កនូវក្តីបារម្ភពីប្រជាពលរដ្ឋ ពិសេសអាជីវករ លក់ដូរនៅក្នុងផ្សារ។
ក្តាប់បានព័ត៌មានភ្លាមក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានផ្តល់មតិដល់លោក វរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនជំនាញ រួមគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរ បាលស្រុកសំពៅលូន និងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ដឹកនាំកម្លាំងចុះទៅដល់គោលដៅ(ទីផ្សារ)ហើយធ្វើការស្រាវជ្រាវរាវរកប្រភពព័ត៌មាននេះ ភ្លាម ក៏ប៉ុន្តែទីបំផុតទៅនេះគឺជាព័ត៌មានដែលពួកគាត់ឮតៗគ្នាហើយ បង្កើតបាននូវក្តីបារម្ភបែបនេះឡើង ដែលការពិតជាក់ស្តែងរឿងនេះមិនទាន់កើតមាននៅឡើយ នោះទេ។
ទោះបីជាយ៉ាងនេះក្តីសមត្ថកិច្ចនគរបាល បានបង្កនូវបរិយាកាសកក់ក្តៅជាងមុនជូនពួកគាត់តាមរយ:ការបញ្ជូនកម្លាំងបន្ថែម និងពង្រឹងការតាមដានស្របតាមវិធានការជំនាញរបស់នគរបាល និងផ្តល់ជូននូវលេខទូរស័ព្ទទំនាក់ទំនងជូនគាត់ បន្ថែមទៀតសម្រាប់គាត់ទាក់ទងមកនគរបាល ក្នុងករណីមានការសង័្សយណាមួយ៕
មតិយោបល់