ព័ត៌មានជាតិ

សោកស្ដាយណាស់! ត្រីផ្សោត០១ក្បាលដ៏កម្រ ត្រូវបានពលរដ្ឋប្រទះឃើញងាប់អណ្ដែតទឹកទន្លេ

ត្បូងឃ្មុំ: នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីព្រឹក មានពលរដ្ឋប្រទះឃើញសត្វត្រីផ្សោត០១ក្បាលងាប់អណ្តែតទឹក ទន្លេស្ថិតនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានទទួលព័ត៌មានរួចភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្នុរ នៃអធិការដ្ឋាននគរបាល ស្រុកក្រូចឆ្មារ ចុះទៅដល់កន្លែងកើតហេតុ បានឃើញសត្វត្រីផ្សោតដ៏កម្រនេះងាប់អណ្ដែតទឹកតែស្អុយបាត់ទៅហើយ៕

មតិយោបល់