ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ៣ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចនៅកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១២និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ស្មើ០៣ គ្រួសារ ស្ថិតនៅភូមិបុស្សធំ ឃុំក្រយា ស្រុក ប្រាសាទបល្ល័ង្ក
១.ម្ចាស់ឈ្មោះ យាន រ៉ុម ភេទ ស្រី អាយុ៥២ឆ្នាំ
ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៧មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។
+ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៧មx១២ម
-ប្រាក់បាតចំនួន១០០០០បាត
-ខ្សែកមាសចំនួន០២ខ្សែស្មើ១ដំឡឹង២ជី
-ខ្សែកផ្លាកទីនចំនួន០១ខ្សែស្មើ១ដំឡឹង
-ក្រវិលមាសចំនួន០២គូស្មើ០១ជី
-ចិញ្ជៀនផ្លាកទីន ០១ជី
-អង្ករចំនួន០១បេ
-ស្រូវចំនួន៧៥០គីឡូ
-ធុងទឹកកកធំចំនួន០២
-សៀវភៅគ្រួសារ,សំបុត្រកំណើត,ប័ណ្ណក្រីក្រ អត្តសញ្ញាណប័ណ្ណ២សន្លឹក
-និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
២.ម្ចាស់ឈ្មោះ ឈន មករា ភេទ ប្រុស អាយុ៣០ឆ្នាំ
-ប្រភេទសំណង់:ផ្ទះឈើលើថ្មក្រោមទំហំ០៧មx១២ម
+ខូចខាត:
-ផ្ទះទំហំ ៧ម x ១២ម ឆេះទាំងស្រុង
សម្ភារក្នងផ្ទះមួយចំនួន
៣.ម្ចាស់ឈ្មោះ ដក ឌួង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ
-ប្រភេទសំណង់:ផ្ទះឈើទំហំ ០៧ x ១២ម ដំបូលប្រក់ក្បឿង ជញ្ញាំងក្តា រនាបក្តា
+ខូចខាត:
-ផ្ទះមួយខ្នងទំហំ០៧មx១២ម
-ក្រវិមាសម០១គូស្មើ០១ជី
-ខ្សែកផ្លាកទីន០១ជី
-ប្រាក់បាត១ម៉ឺន
-ប្រាក់រៀល២០ម៉ឺន
-សម្ភារក្នុងផ្ទះទាំងស្រុង។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនីពេលម្ចាស់ផ្ទះមិននៅទៅច្រូតស្រូវ ទាំង០៣ខ្នង។
រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចេញអន្តរាគមន៍ចំនួន០២គ្រឿងនិងរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កបានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្តស្មើនិង២០ម៉ែត្រគុប៕

 

មតិយោបល់