ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងទាំងស្រុងនៅស្រុកស្ទឹងត្រង់

កំពង់ចាម: នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២និង៣០ នាទី នៅចំណុច ភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម មានគ្រោះអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០២ ខ្នងផ្ទះ ។
ដែលជនរងគ្រោះទី១ឈ្មោះ ពៅ យ៉ន ភេទ ស្រី ៧២ ឆ្នាំ ជនជាតិខ្មែរ ផ្ទះ ០១ខ្ន ងទំហំ ៤×៨ មែត្រ ធ្វើពីឈើប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង ។
+ សំភារ: ខូតខាត រួម មាន ៖
– ខោអាវមួយចំនួន
– ទូរទស្សចំនួន ០១ គ្រឿង
– អង្ករចំនួន ០១ បេ
– កង់ចំនួន ០៣ គ្រឿង
– ចានឆ្នាំង និងសំភារប្រើប្រាស់មួយចំនួន ។
ទី២ឈ្មោះ លន់ ហ៊ាង ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរ ផ្ទះ០៣ខ្នង ទំហំ ៦×១៥ មែត្រ ធ្វើពីឈើរប្រក់គ្បឿង ឆេះទាំងស្រុងនិងបាត់បង់សំភារ:រួម មាន
– ខោអាវមួយចំនួន
– ចានឆ្នាំងនិងសំភារ:ប្រើប្រាស់មួយចំនួន ។

មូលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគ្គីសនី ។

ចំពោះគ្រោះថ្នាក់អគ្គីភ័យនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
– ក្នុងហេតុការណ៏នេះយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង គឺរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចម្ការលើចំនួន ០១ គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត៕

 

មតិយោបល់