ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រកាស ដាក់ ឲ្យ ប្រើប្រាស់ សន្លឹក អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ គំរូ ថ្មី ដែល មាន សញ្ញា សុវត្ថិភាព ពិសេស

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បាន ចេញ សេចក្តីជូនដំណឹង ស្តី ពី ការ ដាក់ ឲ្យ ប្រើប្រាស់ សន្លឹក អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ គំរូ ថ្មី ដែល មាន សញ្ញា សុវត្ថិភាព ពិសេស (Hologram) ។
សេចក្តីជូនដំណឹង របស់ ក្រសួងមហាផ្ទៃ គេហទំព័រ និង ព័ត៌មាន អគ្គស្នងការដ្ឋាន នគរបាល ជាតិ ទទួល បាន នៅ ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បាន បញ្ជាក់ ទៀត ថា បើ ទោះបីជា ប្រកាស ដាក់ ឲ្យ ប្រើប្រាស់ សន្លឹក អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរ គំរូ ថ្មី នេះ ក្តី ក៏ សន្លឹក អត្ត សញ្ញាប័ណ្ណ សញ្ជាតិ ខ្មែរ ដែល កំពុង ប្រើប្រាស់ បច្ចុប្បន្ន នៅ មាន តម្លៃ រហូត ដល់ អស់ សុពលភាព ៕
សូម អាន សេចក្តីជូនដំណឹង របស់ ក្រសួងមហាផ្ទៃ ទាំងស្រុង ៖

 

មតិយោបល់