ស្ទឹងត្រែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយមន្ទីរពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញតាមដេប៉ូចែកចាយស្ថិតក្នុងក្រុងស្ទឹងត្រែង។
ជាលទ្ធផលយើងបានដកហូតនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ទឹកដោះគោក្មេង AD ចំនួន៣១កេស=១៥៥គ.ក.
-ទឹកAQuarius ចំនួន១៣យួរ=៣៣គ.ក.
-ភេជ្ជៈvita500 ចំនួន ២កេស=១២គ.ក.
-ទឹកក្រូចFanta ចំនួន ១យួរ= ៣ គ.ក.។ ទំនិញទាំងអស់ត្រូវយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយតាមនិតិវិធីច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់