ព័ត៌មានជាតិ

កម្មករសំណង់ ៣នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ករណីរថយន្តបុកម៉ូតូពីក្រោយ

ភ្នំពេញ: នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ២២:១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ នៅត្រង់ចំណុចលើផ្លូវ២១៧ ឋិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (បណ្ដាលឲ្យមនុស្សប្រុស ០៣នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ)។
១/ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GX-5865 អ្នកបើកបរមានឈ្មោះ នង វិសា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅឋិតក្នុងភូមិពោធិ៍រាជ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។
+ អ្នករួមដំណេីរទី១: មានឈ្មោះ ចេង ជូ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅឋិតក្នុងភូមិ ជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។
+អ្នករួមដំណើរទី២: មានឈ្មោះ សុក ភ័ណ្ឌ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅឋិតក្នុងភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព)។
២/រថយន្តម៉ាក NISSAN DIESEL ពណ៌សខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D-1148 អ្នកបើកបរមានឈ្មោះ គន់ សុខឃឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅឋិតក្នុងភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ពុំមានរងរបួសឃាត់ខ្លួនប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។

+ដំណើររឿង៖ មុនពេលកើតហេតុរថយន្ត និងម៉ូតូបើកបរស្របទិសគ្នាពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុរថយន្តបានបុកម៉ូតូពីក្រោយពេញមួយទំហឹងតែម្ដង និងបណ្ដាលឲ្យមនុស្ស ០៣នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ សពត្រូវបានប្រគល់ទៅឲក្រុគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់