ព័ត៌មានជាតិ

ឪពុកកូន ២នាក់ រងរបួសធ្ងន់ ក្រោយបូមប្រេងបញ្ចូលស៊ីទែន ស្រាប់តែផ្ទុះឆាបឆេះជាអគ្គិភ័យ

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥និង៤០ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចទល់មុខផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានករណីផ្ទុះស៊ីទែនប្រេងការ៉ាស់សាំង របស់ឈ្មោះ យាយលី បង្កឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នារត់ជាន់ជើងគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុកូនប្រសារ និងចៅប្រុសម្ចាស់ការ៉ាស់សាំងខាងលើ បានបូមប្រេងពីឡានដឹកប្រេង ដាក់ក្នុងស៊ីទែនស្ដុបប្រេង ខណ:ពេលកំពុងបូមសា្រប់តែឮសំឡេងផ្ទុះ ខ្ទាតចេញផ្កាភ្លើងឆាបឆេះ ស៊ីទែនប្រេងដែលកំពុងបញ្ចូលប្រេងនោះតែម្ដង ភ្លាមៗ អ្នកបញ្ចូលប្រេងក្នុងស៊ីទែន បានរត់ទៅបិតក្បាលរ៉ូប៊ីនេ កុំឲ្យឆាបឆេះ និងបំពង់ពន្លត់អគ្គិភ័យ ប៉ុន្តែបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំង ២នាក់ ឪពុកកូន។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចចុះដល់ទីតាំង ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ៕

មតិយោបល់