ព័ត៌មានជាតិ

មួយយប់ហើយរកមិនទាន់ឃើញទេ សពស្រ្តីមេម៉ាយម្នាក់ ដែលបាក់កញ្ចុះក្នុងទឹកស្លាប់ នៅក្នុងភូមិគ្រឹះមួយកន្លែង

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សពស្រ្តីម្នាក់ដែលបានស្លាប់ក្នុងទឹក បន្ទាប់ពីបាក់កញ្ចុះលើទឹកក្នុងភូមិគ្រឹះមួយកន្លែង កាលពីម្សិលមិញវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរកសពមិនទាន់ឃើញទេ។

ជនរងគ្រោះឈ្មោះ ហ៊ុន សំបូរ អាយុ ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅភូមិកើតហេតុខាងលើ។

សូមបញ្ជាក់៖ បច្ចុប្បន្នករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការរាវរកសព ៕

មតិយោបល់