ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុកពីក្រោយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃសៅរ៍១៤ រោចខែកក្តិក ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីលើផ្លូវជាតិលេខ១ចន្លោះKM២៩-៣០ភូមិ កណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ០១គ្រឿង HONDA WAVE RSX ពណ៌ខ្មៅ.ក្រហម ពាក់ផ្លាកលេខ កណ្តាល 1S 9463 បើកបរដោយឈ្មោះ ហាន រ៉ូស្សា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដែលបើកមានទិសដៅពីភ្នំពេញ ទៅអ្នកលឿងពេលបើក មកដល់កន្លែងកើតហេតុខាងលើ បានបុកពីក្រោយរថយន្តកុងតឺន័រ០១គ្រឿង មិនស្គាល់ម៉ាក (បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ តាមព័ត៌មានសឺមីរ៉ីម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-0074 ) បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ សាច់ញាតិ(សង្ស័យថានៅរស់)បានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។

ចំណែកម៉ូតូ ០១គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាងតាមនីតិវិធី។

សន្និដ្ឋាន៖
– ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នមិន មើលស្ថានភាព ផ្លូវមានឧបសគ្គ។
– រថយន្តឈប់មិនដាក់សញ្ញាបង្ហាញដល់អ្នកប្រើប្រាស់ផ្លូវ (តែមានបើកភ្លើងរថយន្ត)៕

មតិយោបល់