ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សពស្រ្តីម្នាក់ដែលបានស្លាប់ក្នុងទឹក បន្ទាប់ពីបាក់កញ្ចុះលើទឹកក្នុងភូមិគ្រឹះមួយកន្លែង សង្ស័យជារបស់ឧកញ៉ាម្នាក់ កាលពីម្សិលមិញវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរកសពឃើញហើយ។
ជនរងគ្រោះឈ្មោះ ហ៊ុន សំបូរ អាយុ ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅភូមិកើតហេតុខាងលើ។
សូមបញ្ជាក់៖ បច្ចុប្បន្នករណីខាងលើនេះ សមត្ថកិច្ចធ្វើការរាវរកសពឃើញ និងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ៕
មតិយោបល់