ព័ត៌មានជាតិ

លោកយាយអាយុ ៨៩ឆ្នាំម្នាក់ មានជំងឺប្រចាំកាយ ដើរដួលបណ្ដាលឲ្យស្លាប់

កំពង់ធំ: នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧និង២០នាទី មានករណីមនុស្សដើរដួល បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតចំណុច(ក្នុងសាលាឆាន់វត្តបារាយណ៍) ភូមិពោធិពី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ខែក អាន ភេទស្រី អាយុ ៨៩ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់