ព័ត៌មានជាតិ

សុទ្ធតែក្មេងៗ ជនសង្ស័យមួយក្រុម ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀន

កំពង់ស្ពឺ: នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០២និង៣០នាទីយប់ មាននៅចំណុច ព្រៃប្រេងខ្យល់ខាងលិចភូមិក្រាំងពុទ្ទ្រា ឃុំព្រះស្រែ ស្រុកឧដុង្គ មុខសញ្ញាសង្ស័យជាអ្នកប្រើប្រាស់ រក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងងអធិការដ្ឋាននគរ បាលស្រុកឧដុង្គបង្រ្កាប នៅក្នុងព្រៃប្រេងខ្យល់ ជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យ ៧នាក់៖
១.ឈ្មោះ អ៊ិន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
២.ឈ្មោះ រតន: សីហា ហៅអួច ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
៣.ឈ្មោះ ហៃ ដានី ភេទប្រុស អាយុ៣០ឆ្នាំ ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល។
៤.ឈ្មោះ ហៃ ប៊ុនរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល។
៥.ឈ្មោះ ហុង សំបូ ភេទប្រុស អាយុ១៩ឆ្នាំ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
៦.ឈ្មោះ ឆែម ស្រីវីន ភេទស្រី អាយុ២០ឆ្នាំ ឃុំដា ស្រុកមេមុត ខេត្តកំពង់ចាម ។
៧.ឈ្មោះ ហួត ស៊ីណា ភេទប្រុស អាយុ ១៨ ឆ្នាំ ឃុំផ្សារដែកក្រោម ស្រុកពញាឮ ខេត្តកណ្តាល ។

ដោយបានគោលការណ៍ណែនាំពីលោក សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ ដឹកនាំដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន បន្ដឆែកឆេររុករកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ២៣កញ្ចប់ ក្នុងនោះម្សៅច្រកស្បោងចំនួន ៩កញ្ចប់ធំ ម្សៅច្រកស្បោងចំនួន ១មធ្យម និងម្សៅច្រកស្បោងចំនួន ១៣តូច និងថ្នាំប្រភេទគ្រាប់ WY ចំនួន២៧គ្រាប់ ជញ្ជីងថ្លឹងអេឡិចត្រូនិកចំនួន ១គ្រឿង ទូរស័ព្ទដៃប្រភេទចម្រុះចំនួន ៣គ្រឿង លុយរៀល ៥៥៥,៥០០រៀល លុយដុល្លារ៦១ដុល្លារ លុយបាត ២០,០ ០ ០ បាត លុយដុង ១០,០០០ដុង ម៉ូតូចំនួន០៤ គ្រឿង កាំភ្លើងកែឆ្នៃប្រើខ្យល់ចំនួន ០១ ដើម និងឧបករណ៍ កែច្នៃ សំរាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត។

ពាក់ព័ន្ធករណីខាងលើ ជំនាញបានកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់