ព័ត៌មានជាតិ

សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា! មុននិងអុជធូប

កំពង់ធំ: នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១២និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១លើក ស្ថិតនៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ដែលជនរងគ្រោះមានឈ្មោះ ញឹម យួង ភេទ ប្រុស អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះយឹម រីម អាយុ៤៤ឆ្នាំ
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៩មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។
ខូចខាត:
-ឆេះជញ្ជាំងក្តាចំនួន១៥សន្លឹក
-ឆេះពូកចំនួន០១និងខ្នើយកើយមួយចំនួន។
មូលហេតុ: បណ្តាលមកពីធ្វេសប្រហែសភ្លើងធូប។
កើតហរតុភ្លាមៗមានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍មិនបានចេញអន្តរាគមន៍នោះទេដោយកម្លាំងនគរបាលប៉ុស្តិ៍និងប្រជាការពារភូមិជួយពន្លត់ទាន់ពេល៕

 

មតិយោបល់